The School District of Philadelphia

Please note: The fonts used in this survey may not be supported by all operating systems









សូមស្វាគមន៍ការមកកាន់ការស្ទង់មតិ មាតាបិតា និង អាណាព្យាបាល ទូទាំងក្រសួង!

ារស្ទង់មតិនេះត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ពីគំនិតយោបល់របស់លោកអ្នកអំពីសាលារបស់កូនលោកអ្នក។ យើងខ្ញុំសូមឲ្យលោកអ្នកបំពេញការស្ទង់មតិនេះសម្រាប់កូនរបស់លោកអ្នកម្នាក់ៗ! ការស្ទង់មតិ មាតាបិតា និង អាណាព្យាបាល ទូទាំងក្រសួង គឺសម្រាប់ឪពុកម្តាយនិងអាណាព្យាបាលរបស់សិស្ស សាលារដ្ឋ និង សាលាឆាធ័រ នៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា។

លោកអ្នកប្រហែលជាបានទទួលច្បាប់ចម្លងនៃការស្ទង់មតិដែលសរសេរលើក្រដាសនេះតាមសំបុត្រ។ ប្រសិន​លោកអ្នកបានបំពេញ ហើយបានផ្ញើការស្ទង់មតិដែលសរសេរលើក្រដាសនេះតាមប្រៃសណីយ៍ ហើយគ្មានកូន ចុះឈ្មោះចូលរៀននៅសាលាច្រើនទេ លោកអ្នកមិនបាច់បំពេញការស្ទង់មតិម្តងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រ​សិនបើលោកអ្នកមានកូនដែលបានចុះឈ្មោះចូលរៀននៅសាលាច្រើន លោកអ្នកអាចផ្ញើសំបុត្រដែលសរសេរលើក្រដាសសម្រាប់កូនទីមួយរបស់លោកអ្នក ហើយបន្ទាប់មកបំពេញការស្ទង់មតិតាមអ៊ិនធ័រណិតសម្រាប់សាលានីមួយៗដែលកូនលោកអ្នកបានចុះឈ្មោះចូលរៀន ថែមទៀត។ លោកអ្នកក៏ស្វាគមន៍ផងដែរក្នុងការបំពេញការស្ទង់មតិតាមអ៊ិនធ័រណិតសម្រាប់សាលាទាំងអស់ដែលកូនលោកអ្នកបានចុះឈ្មោះចូលរៀន (ហើយបោះចោលការស្ទង់មតិដែលលោកអ្នកទទួលតាមសំបុត្រ)។


សូមបញ្ជាក់អត្តលេខសិស្ស របស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា
សូមអរគុណចំពោះការចូលរួមក្នុងការស្ទង់មតិឆ្នាំនេះ! ដើម្បីបំពេញ ការស្ទង់មតិនេះ សូមសរសេរអត្តលេខសិស្សក្រសួងអប់រំ នៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា របស់កូនលោកអ្នក នៅក្នុងប្រអប់ខាងក្រោមនេះ។ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាបានផ្ដល់ អត្តលេខឲ្យសិស្សទាំងអស់ ដែលរៀននៅ សាលារបស់ក្រសួងអប់រំ និងសាលាឆាធ័រ។ បើសិនលោកអ្នកជាមាតាបិតារបស់សិស្សដែលរៀននៅសាលារបស់ក្រសួងអប់រំ លោកអ្នកអាចឃើញ អត្តលេខសិស្សក្រសួងអប់រំនៃទី ក្រុងហ្វីឡាដែលហ្វ្យ៉ា របស់កូនលោកអ្នក នៅក្នុងរបាយការណ៍ពិន្ទុរបស់ពួកគេ។ បើសិនលោកអ្នកជាមាតាបិតារបស់សិស្សដែលរៀននៅសាលាឆាធ័រ លោកអ្នកអាចសុំអត្តលេខសិស្សក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា របស់កូនលោកអ្នកពីសាលារបស់ពួកគេ។

សូបកត់សម្គាល់៖ នៅពេលលោកអ្នកចាប់ផ្ដើមការស្ទង់មតិ លោកអ្នកត្រូវតែបំពេញឲ្យបានចប់សព្វគ្រប់តែម្ដង។ ការស្ទង់មតិនេះ ត្រូវចំណាយពេលប្រហែលជា១០នាទីដើម្បីបំពេញឲ្យចប់។

កំណត់សម្គាល់សម្រាប់មាតាបិតារបស់សិស្សដែលរៀននៅសាលាឆាធ័រ
អត្តលេខសិស្សរបស់សាលាឆាធ័រ ប្រហែលជាមិនដូចគ្នានឹង អត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា ទេ។ លោកអ្នកត្រូវតែសរសេរអត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា ទើបអាចបំពេញការស្ទង់មតិនេះបាន។ សូមទាក់ទងទៅសាលារបស់កូនលោកអ្នក ដើម្បីយកអត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា។
អត្តលេខសិស្សរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា៖:       

ការស្ទង់មតិនឹងបញ្ចប់ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ។ បើសិនជាលោកអ្នកមានបញ្ហាក្នុងការចុចចូល ឬមានសំណួរអ្វីដែលទាក់ទងនឹងការស្ទង់មតិនេះ សូមទាក់ទងក្រុមអ្នកស្ទង់មតិតាមរយៈ៖ ២១៥-៤០០-៦៥៦៥ ឬ schoolsurveys@philasd.org

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា
ការិយាល័យផ្នែក ស្រាវជ្រាវ និង វាយតម្លៃ

សូមមើលទំព័វ៉ិបសៃរបស់យើង